ព័ត៌មានក្រុមហ៊ុន

 • ឈ្មោះក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី

 • ថ្ងៃ ខែ ឆ្នាំ បង្កើត ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១០

 • អាជ្ញាបណ្ណ ធានាទិញមូលបត្រ ពាណិជ្ជករមូលបត្រ និង ជើងសារមូលបត្រ

 • ឆ្នាំសារពើពន្ធ ថ្ងៃទី ៣១ ខែធ្នូ

 • ដើមទុន ១២,៥លានដុល្លារអាមេរិក

 • ការិយាល័យកណ្តាលអគារ Emerald ជាន់ទី៤ លេខ ៦៤ (កែងផ្លូវ ១៧៨) មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា


 • ភាគហុនិក Yuanta Financial (Hong Kong) Limited
  (បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yuanta Financial Holdings, Taiwan)

    • ចំណុចសំខាន់ៗរបស់ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី

   

  ឆ្នាំ​ ២០០៧បង្កើតការិយាល័យតំណាងរបស់ក្រុមហ៊ុន TONGYANG Securities Inc. ក្នុងប្រទេសកម្ពុជា

   

  ឆ្នាំ ២០០៨ ចុះអនុស្សារណៈយោគយល់គ្នា ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

   

  ឆ្នាំ ២០១០បង្កើតជាក្រុមហ៊ុនពេញសិទ្ធិឈ្មោះ តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ជាក្រុមហ៊ុន
  មូលបត្រដែលទទួលបានអាជ្ញាបណ្ណដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា 


  ចុះកិច្ចព្រមព្រៀងផ្តល់សេវាផ្តល់ប្រឹក្សាហិរញ្ញវត្ថុផ្តាច់មុខក្នុងវិស័យមូលបត្រដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

   

   

  ឆ្នាំ ២០១២ជាក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់ ក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជា សាធារណៈជាលើកដំបូងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

   

  ឆ្នាំ ២០១៤ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី បានទិញយកក្រុមហ៊ុន តុងយ៉ាង ស៊ីឃ្យួរឹធី 

   

  ឆ្នាំ ២០១៥ផ្លាស់ប្តូរនាមករណ៍ក្រុមហ៊ុនពីតុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី មកក្រុមហ៊ុនយាន់តា
  ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី


  ជាក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់ ក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជា សាធារណៈជាលើកដំបូងរបស់ កំពង់ផែស្វយ័តក្រុងភ្នំពេញ (IPOដំបូងគេក្នុងប្រទេសកម្ពុជាដែលមានការធានាភាគលាភ)

   

   

   

  ឆ្នាំ ២០១៦ - ២០១៧ការគៀងគងហិរញ្ញប្បទាន ប្រមាណ ៧០ លានដុល្លារអាមេរិកទៅឲ្យធនាគារ អេស៊ីលីដា
  តាមរយៈការណែនាំផលិតផល គណនីសន្សំមានការកំណត់ជាប្រាក់ដុល្លាររបស់ធនាគារ
  ទៅអោយវិនិយោគិនរូបវ័ន្តបុគ្គលជនជាតិកូរ៉េ (ចូលរួមជាអ្នកផ្តល់ប្រឹក្សាយោបល់ជាមួយ
  យាន់តា កូរ៉េ)


   

   

  ឆ្នាំ ២០១៨ចូលរួមជាអ្នកផ្តល់ប្រឹក្សាយោបល់ ខាងអ្នកទិញ ទៅដល់ DGB Financial Group ក្នុងការទិញ
  យកធនាគារឯកទេសមួយ ក្នុងប្រទេសកម្ពុជា 


  ជាអ្នកផ្តល់ប្រឹក្សាយោបល់ ខាងអ្នកលក់ ទៅដល់ Korea Deposit Insurance Corporation (KDIC) និងភាគហ៊ុនិក របស់ Tomato Specialized Bank

   

   

  ឆ្នាំ ២០១៩ជាអ្នកផ្តល់ប្រឹក្សាយោបល់ ខាងអ្នកលក់ ទៅដល់ ក្រសួងសេដ្ឋិកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង
  ភាគហ៊ុនិកផ្សេងទៀត របស់ ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជារី”


  ជាក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់ ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្ម
  របស់ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (បោះផ្សាយប្រភេទសញ្ញាបណ្ណដែល
  មានការការពារហានិភ័យអត្រាប្តូរប្រាក់ដំបូងគេក្នុងប្រទេសកម្ពុជា)  

   

   

   

  ឆ្នាំ ២០២០ជាអ្នកដឹកនាំប្រឹក្សាយោបល់ សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈ
  ជាលើកដំបូងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី (ជា IPO របស់គ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេ
  នៅប្រទេសកម្ពុជា)  ជាអ្នកដឹកនាំប្រឹក្សាយោបល់ សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្មរបស់
  ធនាគារ ភ្នំពេញពាណិជ្ជ

   

   

   

   

"ជាក្រុមហ៊ុនមូលបត្រដែលទទួលបានអាជ្ញាបណ្ណដំបូងគេបំផុតនៅកម្ពុជា” “ហើយជាក្រុមហ៊ុនធានាទិញមូលបត្រ ក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈជាលើកដំបូង ក្នុងប្រទេសកម្ពុជា"

 

ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី     («យាន់តា») ដែលពីមុនមានឈ្មោះថា តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រឈានមុខគេ ក្នុងប្រទេសកម្ពុជា ដែលមានវត្តមានតាំងពី ឆ្នាំ ២០០៦ មកម៉្លេះ។


ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ដំបូងឡើយត្រូវបានបង្កើតជា ការិយាល័យតំណាងរបស់ក្រុមហ៊ុន Tong Yang Securities Inc ហើយបានក្លាយជាក្រុមហ៊ុនពេញសិទ្ធមួយក្នុង ខែ កុម្ភៈ ឆ្នំា ២០១០ ក្រោមឈ្មោះ តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា)
ភីអិលស៊ី។​ ខណៈពេលដែលយើងបានរួមចំណែកដល់ការអភិវឌ្ឍន៍ទីផ្សារមូលបត្រក្នុងប្រទេសកម្ពុជា ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានទទួលជោគជ័យ ដ៏គួរឲ្យកត់សម្គាល់ជាច្រើន ដូចជា ជាទីប្រឹក្សាហិរញ្ញវត្ថុតែមួយគត់របស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាក្រុមហ៊ុនមូលបត្រដែលទទួលបានអាជ្ញាបណ្ណពេញលេញដំបូងគេបំផុតនៅកម្ពុជា និងជាក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់សម្រាប់ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូងក្នុងប្រទេសកម្ពុជា។

 

ក្នុងខែមិថុនា ឆ្នំា ២០១៤ យាន់តា ស៊ីឃ្យួរឹធី បានទិញយកក្រុមហ៊ុន តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ដែលមានក្រុមហ៊ុនមេនៅ
ប្រទេលកូរ៉េខាងត្បូង។ តាមរយៈការទិញយកក្រុមហ៊ុននេះ បានធ្វើឲ្យ យាន់តាអាចពង្រីកបណ្តាញសាខាហិរញ្ញវត្ថុរបស់ខ្លួនជាសកល ដែលក្នុងនោះរួមមាន តៃវ៉ាន់ ហុងកុង ចិន កូរ៉េ វៀតណាម ភីលីពីន ថៃ អ៊ីនឌូនេស៊ី និងប្រទេសមីយ៉ាន់ម៉ា។ ជាមួយនឹងការប្រើប្រាស់បណ្តាញសាខាក្នុងតំបន់អាស៊ីដ៏ទូលំទូលាយនេះ ក្រុមការងាររបស់ យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) មានបទពិសោធន៍ និង ជំនាញខ្ពស់ ដើម្បីផ្តល់សេវាកម្មនិងដំណោះស្រាយផ្នែកហិរញ្ញវត្ថុល្អបំផុតឲ្យបានស្របទៅនឹងតម្រូវការរបស់អតិថិជនរបស់យើង។ មកដល់សព្វថ្ងៃនេះ ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី មិនត្រឹមតែផ្តល់ជូននូវសេវាភ្នាក់ងារជើងសារមូលបត្រ និងសេវាស្រាវជ្រាវប៉ុណ្ណោះទេ ប៉ុន្តែនៅមានសេវាកម្មប្រឹក្សាផ្សេងៗដូចជា ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង ការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ការទិញយកក្រុមហ៊ុនឬការដាក់បញ្ចូលចូលគ្នា (M&A) ហិរញ្ញប្បទានបំណុលឯកជន និងសេវាប្រឹក្សាផ្សេងៗទៀត។រចនាសម្ព័ន្ធនៃការកាន់កាប់ភាគហ៊ុន


ព័ត៌មានរបស់ភាគហុនិក

 

ក្រុមហ៊ុន Yaunta Securities ជាក្រុមហ៊ុនមូលបត្រលេខ ១ នៅប្រទេសតៃវ៉ាន់

ជាក្រុមហ៊ុនមូលបត្រលេខ ១ នៅតៃវ៉ាន់ ដែល កំពុង ពង្រីក អាជីវកម្ម ទៅកាន់ ទីផ្សារធំៗ នៅតំបន់អាស៊ី ជាជាង ការកំរិត ដែនអាជីវកម្ម របស់ខ្លួន។ គោលដៅ របស់យើង ផ្តោតសំខាន់លើ ការអភិវឌ្ឍន៍ អោយទៅជា ក្រុមហ៊ុនមូលបត្រ មួយឈានមុខគេនៅ ក្នុងតំបន់អាស៊ី តាមរយៈការ ឈានទៅកាន់ ប្រទេសសិង្ហបុរី និង ទៅ តំបន់អាស៊ីអាគ្នេយ៍ ដោយ រួមបញ្ចូល គ្នារវាងមូលធន និងផលិតផល នៅ ប្រទេសកូរ៉េ ចិន ហុងកុង និង តៃវ៉ាន់ ដែល ជាចំណុច កណ្តាល នៃហិរញ្ញវត្ថុអាស៊ីភាគឦសាន។